ថ្មីៗនេះ ដូយ៉ុង (Doyoung) តារាចម្រៀងស្ថិតនៅក្នុងក្រុម NCT បានក្លាយជាមុខសញ្ញា បន្ទាប់ពីមានការខ្សឹបខ្សៀវជាបន្តបន្ទាប់ពីក្រុមអ្នកគាំទ្រ នៅលើប្រព័ន្ធអ៊ីនធឺណិត ជុំវិញការមិនទទួលខុសត្រូវក្នុងការបំពេញកាតព្វកិច្ចក្នុងជួរទាហានរបស់លោក។
យ៉ាងណាមិញ ដោយទ្រាំស្តាប់នូវព័ត៌មានមិនពិតទាំងអស់នោះ ស្រាប់តែតារាចម្រៀងប្រុសរូបនេះ បានធ្វើការ Live នៅលើបណ្តាញសង្គម ដោយបានច្រានចោលព័ត៌មានខាងលើថា មិនមែនជារឿងពិតនោះទេ។ ដូយ៉ុង (Doyoung) ថែមទាំងបានប្រាប់ពីមូលហេតុនៅពីក្រោយការចូលបម្រើកងទ័ពយឺតយ៉ាវ ក៏ដោយសារតែបញ្ហាពេលវេលាមិនអំណោយផលប៉ុណ្ណោះ។ តារាប្រុសរូបនេះបន្តថា លោកត្រូវបញ្ចប់គម្រោងនីមួយៗឱ្យចប់សព្វគ្រប់ជាមុនសិន មិនថាតែការសម្តែង ការប្រគុំតន្ត្រី និងសកម្មភាពមួយចំនួនទៀត មុននឹងចូលបម្រើកងទ័ព ព្រោះមិនចង់រំខានដល់ក្រុមការងារ និងអ្នកគាំទ្ររបស់ខ្លួន។
ដូចនេះ ព័ត៌មានចចាមអារ៉ាមដែលកំពុងចុះផ្សាយលើប្រព័ន្ធអ៊ីនធឺណិត ថា ដូយ៉ុង (Doyoung) កំពុងគេចវេស និងពន្យាពេល ចូលបម្រើកងទ័ព លោកសូមធ្វើការបដិសេធទាំងស្រុង ដែលការពិតនៅពីក្រោយរឿងនេះ ក៏ដោយសារតែលោកចង់បញ្ចប់ការងារដែលខ្លួនបានទទួលប៉ុណ្ណោះ៕
