ភ្នំពេញ ៖

បុរសម្នាក់បា នបើករថយន្ដស៊េរីទំនើប ម៉ាក Mazda BT50 មួយគ្រឿងបួងចង្កូតក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុកបង្គោលស្លាកសញ្ញា បណ្តាលឲ្យកល់ជាប់ទៅមុខលែងរួច ចំណែករថយន្តបង្ក រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២:១០នាទី រំលងអធ្រាត្រឈាន ចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។ 

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបម៉ាក Mazda BT50 ពណ៌ខ្មៅ មួយគ្រឿងគ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ធ្វើ ដំណើរតាមបណ្តោយផ្លូវបេតុងក្នុងតំបន់អភិវឌ្ឍន៍ បឹងកក់ ក្នុងល្បឿនលឿន ។ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានបួងចង្កូតបត់មិនប្រយ័ត្នក៏ជ្រុលទៅបុកបង្គោលស្លាកសញ្ញា បណ្តាលឲ្យបាក់មួយដើម ចំណែកឯរថយន្ត កល់ជាប់ទៅមុខលែងរួច រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស។

ក្រោយពេលកើតហេតុខាងលើ ដោយភាគីខាងម្ចាស់រថយន្ដបង្ក បានសងជាសំណង ទៅខាងក្រុមហ៊ុន ដើម្បីបញ្ចប់រឿងនៅហ្នឹងកន្លែងកើតហេតុតែម្តង រួចស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕