ឥទ្ធិពលនៃព្យុះត្រូពិច សម្លាប់មនុស្សសរុបជាង 1000 នាក់ នៅតំបន់អាស៊ីអាគ្នេយ៍

International • December 03, 2025
ឥទ្ធិពលនៃព្យុះត្រូពិច សម្លាប់មនុស្សសរុបជាង 1000 នាក់ នៅតំបន់អាស៊ីអាគ្នេយ៍

រូបភាពបានបង្ហាញពីទំហំនៃការខូចខាតពីគ្រោះទឹកជំនន់ និងការរអិលបាក់ដី ដែលបង្កឡើងដោយព្យុះស៊ីក្លូន នៅទូទាំងប្រទេសឥណ្ឌូនេស៊ី ថៃ និងស្រីលង្កា។ គិតត្រឹមថ្ងៃអង្គារ ទី2  ខែធ្នូ ចំនួនអ្នកស្លាប់ដោយគ្រោះទឹកជំនន់ និងការរអិលបាក់ដីនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនលើសពី 600 នាក់ ខណៈដែលក្រុមអ្នកជួយសង្គ្រោះ កំពុងបន្តប្រតិបត្តិការស្វែងរកមនុស្សចំនួន 464 នាក់ទៀត ដែលនៅបាត់ខ្លួន។ ទន្ទឹមនឹងនេះ ចំនួនមនុស្សស្លាប់នៅក្នុងប្រទេសស្រីលង្កា បានកើនឡើងដល់ 410 នាក់ ខណៈដែលមនុស្ស 336 នាក់ទៀត បន្តបាត់ខ្លួន។ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ រងការបំផ្លិចបំផ្លាញ ដោយឥទ្ធិពលនៃព្យុះត្រូពិច ដែលបង្កជាទឹកជំនន់ និងការរអិលបាក់ដី ដែលជំរុញឲ្យមានមនុស្សយ៉ាងហោចណាស់ 176 នាក់ បានស្លាប់នៅក្នុងប្រទេសថៃ និង 3 នាក់ស្លាប់នៅក្នុងប្រទេសម៉ាឡេស៊ី។





x Enlarged Image