យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយគ្រោះទឹកជំនន់ និងការបាក់ដី នៅក្នុងខេត្តចំនួន 3 នៅកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ 1003 នាក់ ខណៈដែល 218 នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួន។ ប្រភពបានបន្តថា គ្រោះមហន្តរាយនេះ បានបង្កឲ្យមានការខូចខាតយ៉ាងខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធទូទាំងតំបន់ ក្នុងនោះរួមមាន ទីតាំងសាធារណៈប្រមាណ 1200 កន្លែង ទីតាំងសុខភាពចំនួន 219 កន្លែង ទីតាំងអប់រំចំនួន 581 កន្លែង ទីតាំងព្រះវិហារ ឬទីគោរពបូជាចំនួន 434 កន្លែង និងអគារការិយាល័យចំនួន 290 ព្រមទាំងស្ពានចំនួន 145 ខ្សែ។
