យ៉ាងហោចណាស់មនុស្ស 12 នាក់បានស្លាប់ និង 20 នាក់រងរបួស បន្ទាប់ពីរថយន្តក្រុងដឹកសិស្សសាលាមួយគ្រៀង បានបើកធ្លាក់ជ្រោះនៅតំបន់ជនបទភាគខាងជើងប្រទេសកូឡុំប៊ី។ យោងតាមប្រភព រថយន្តក្រុងដឹកសិស្សសាលាធ្វើទស្សនកិច្ចមួយនេះ ធ្វើដំណើរពីទីក្រុងឆ្នេរសមុទ្រទៅកាន់ទីក្រុង មេដេលីន បន្ទាប់មកក៏បានរអិលធ្លាក់ចូលទៅក្នុងជ្រោះក្បែរនោះ។
