យ៉ាងហោចណាស់មនុស្ស 13 នាក់បានស្លាប់ និង 98 នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីរថភ្លើងដែលដឹកមនុស្សចំនួន 250 នាក់ បានធ្លាក់ចេញពីផ្លូវដែកក្នុងរដ្ឋ អូសាកា របស់ប្រទេសម៉ិកស៊ិកូ។ ក្នុងចំណោមមនុស្សដែលនៅលើរថភ្លើង ក្នុងនោះ 139 នាក់ត្រូវបានរាយការណ៍ថារួចផុតពីគ្រោះថ្នាក់ ខណៈ 98 នាក់បានរងរបួស ក្នុងនោះ 5 នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយមូលហេតុនៃការធ្លាក់ចេញពីផ្លូវដែកនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។