ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នានៅលើផ្លូវល្បឿនលឿនមួយខ្សែក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ 13 នាក់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារការចុះអ័ព្ទក្រាស់នៅលើដងផ្លូវ ហើយក្រុមគ្រួសារជនរងគ្រោះនីមួយៗ នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន 2200 ដុល្លារអាមេរិក។