ទីក្រុងហុងកុង បានចាប់ផ្តើមធ្វើការកាន់ទុក្ខរយៈពេល 3 ថ្ងៃ បន្ទាប់ពីមនុស្ស 146 នាក់បានស្លាប់ដោយការឆាបឆេះអគារ ខណៈដែលមនុស្ស 200 នាក់ទៀត នៅតែបន្តបាត់ខ្លួន។ អាជ្ញាធរបាននិយាយថា ពួកគេបានបិទបញ្ចប់ប្រតិបត្តិការជួយសង្គ្រោះនៅអគារដែលរងការឆាបឆេះ ប៉ុន្តែបានព្រមានថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង។ គួរបញ្ជាក់ផងដែរថា នេះ គឺជាសោដនាកម្មដ៏អាក្រក់បំផុតដែលមិនធ្លាប់កើតមានក្នុងទីក្រុងហុងកុង ក្នុងរយៈពេលជាង 80 ឆ្នាំ។
