ប្រជាពលរដ្ឋក្រុងហុងកុង បានចូលរួមកាន់ទុក្ខជនរងគ្រោះប្រមាណ 156 នាក់ដែលស្លាប់បាត់បង់ជិវិត បន្ទាប់ពីអគ្គីភ័យដ៏សាហាវមួយបានឆាបឆេះអគារ Apartmentមួយកន្លែងក្នុងទីក្រុងហុងកុង។ មេដឹកនាំក្រុងហុងកុងបានប្រកាសថាគណៈកម្មាធិការដឹកនាំដោយចៅក្រម នឹងធ្វើការស៊ើបអង្កេតលើមូលហេតុនៃការឆាបឆេះនេះ ខណៈដែលបច្ចុប្បន្ន ប៉ូលីសបានចាប់ខ្លួនមនុស្ស 15 នាក់ ពីបទសង្ស័យមានជាប់ពាក់ពន្ធ័ក្នុងករណីនេះ។ គួរបញ្ជាក់ផងដែរថា អគារ Apartment ដ៏ខ្ពស់ជាច្រើនខ្នង ដែលមានប្រជាជនប្រមាណ 4000 នាក់រស់នៅ ត្រូវបានលេបត្របាក់ដោយអណ្តាតភ្លើងកាលពីថ្ងៃពុធសប្តាហ៍មុន ដោយបានឆក់យកជិវិតមនុស្សយ៉ាងហោចណាស់ 156 នាក់ និងប្រមាណ 30 នាក់ទៀត បន្តបាត់ខ្លួន។