កងទ័ពជាតិ ត្រូវបានដាក់ពង្រាយដើម្បីជួយសង្រ្គោះប្រជាជនដែលជាប់គាំងដោយគ្រោះទឹកជំនន់ និងការបាក់ដីនៅក្នុងប្រទេសស្រីលង្កា ខណៈដែលយោងតាមអាជ្ញាធរបានបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យ ទី30 ខែវិចិ្ឆកា មានមនុស្សយ៉ាងហោចណាស់ 159 នាក់ហើយបានស្លាប់ 191 នាក់ទៀតបាត់ខ្លួន ជាងកន្លះលាននាក់ទៀត រងផលប៉ះពាល់ និងប្រមាណ 78.000 នាក់ ត្រូវបានផ្លាស់ទីលំនៅទៅកាន់មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់។