លោកនាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី អែនតូនី អាលបានីស បានថ្លែងសារទៅកាន់យុវជនអូស្រ្តាលី ដែលមានអាយុក្រោម 16 ឆ្នាំ ខណៈដែលប្រទេសនេះ ចាប់ផ្តើមអនុវត្តការហាមឃាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់អ្នកដែលមានអាយុក្រោម 16 ឆ្នាំដំបូងគេក្នុងពិភពលោក។ លោក អាបានីស ថ្លែងជំរុញឲ្យយុវជន និងកុមារទាំងអស់ ទាក់ទងទៅឪពុកម្តាយ គ្រូបង្រៀន ឬអ្នកដែលពាក់ពន្ធ័ផ្សេងទៀត ប្រសិនបើពួកគេមានបញ្ហា មានសំណួរ បន្ទាប់ពីការហាមឃាត់នេះ។ គួរបញ្ជាក់ផងដែរថា ប្រទេសអូស្ត្រាលីបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលហាមឃាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលរួមមាន កម្មវិធី Tiktok, Youtube, Instagram និង Facebook សម្រាប់កុមារអាយុក្រោម 16 ឆ្នាំ ដែលបានចូលជាធរមានកាលពីថ្ងៃពុធ ទី10 ខែធ្នូ។
