អគ្គីភ័យបានឆាបឆេះមណ្ឌលថែទាំមនុស្សចាស់ជរាមួយកន្លែងក្នុងទីក្រុង ម៉ាណាដូ កោះ ស៊ូឡាវែស៊ី របស់ប្រទេសឥណ្ឌូនេស៊ី ដោយបានសម្លាប់មនុស្ស 16 នាក់ និង 3 នាក់ទៀតរងរបួស។ ភ្លាមៗនោះ ក្រុមអ្នកពន្លត់អគ្គីភ័យ បានពន្លត់ភ្លើងដែលឆាបឆេះយ៉ាងខ្លាំងនេះ ខណៈដែលមនុស្សចាស់ភាគច្រើន បានជាប់នៅក្នុងអគារ ហើយមូលហេតុនៃការឆាបឆេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។