អ៊ីស្រាអែលនឹងជំរុញដំណាក់កាលទីពីរនៃបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា ខណៈដែលក្រុមហាម៉ាសត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់អាវុធចុះ។ លោក បាសេម ណាអីម សមាជិកនៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាស បានបញ្ជាក់ថា ក្រុមហាម៉ាស បើកចំហចំពោះការចរចាណាមួយទាក់ទងនឹងការទម្លាក់អាវុធរបស់ខ្លួន ហើយក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីការ «បង្កក ឬរក្សាទុក» ឃ្លាំងអាវុធរបស់ខ្លួននៅក្នុងផ្នែកមួយនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែល។ ក្រុមហាម៉ាសរក្សា នឹងទម្លាក់អាវុធចុះ «ជាមួយនឹងការធានារបស់ប្រជាជនប៉ាឡេស្ទីន» ហើយនឹងមិនប្រើប្រាស់អាវុធទាំងនេះ អំឡុងពេលនៃដំណើរការឆ្ពោះទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីន ជាដាច់ខាត។ ជាមួយគ្នានេះ លោក ណាអីម ក៏បានរិះគន់អ៊ីស្រាអែលចំពោះការមិនបំពេញកាតព្វកិច្ចរបស់ខ្លួន ជាពិសេសទាក់ទងនឹងការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា និងការបើកឡើងវិញនៃច្រកឆ្លងកាត់ទីក្រុង រ៉ាហ្វា ដោយលោកបានអំពាវនាវឲ្យសហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អ្នកសម្របសម្រួល និងភាគីពាក់ព័ន្ធផ្សេងទៀត ដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួន។
