មនុស្សសរុបចំនួន 22 នាក់បានស្លាប់ ក្នុងនោះមានបុរស 7 នាក់ ស្រ្តី 15 នាក់ បន្ទាប់ពីអគ្គីភ័យឆាបឆេះអគារការិយាល័យមួយកន្លែងនៅកណ្តាលទីក្រុងហ្សាកាតារបស់ប្រទេសឥណ្ឌូនេស៊ី។ យោងតាមរបាយការណ៍បឋម អគ្គីភ័យ ត្រូវបានគេជឿថា ឆាបឆេះចេញពីជាន់ទីមួយនៃអគារ ដែលអាចបណ្តាលមកពីការផ្ទុះថ្មយន្តហោះដ្រូនមួយគ្រឿង ហើយភ្លាមៗនោះអគ្គីភ័យបានឆាបឆេះរាលដាលទៅកាន់ជាន់ផ្សេងទៀត អំឡុងពេលដែលបុគ្គលិកភាគច្រើន កំពុងស្ថិតក្នុងម៉ោងសម្រាកការងាររបស់ពួកគេ។