អាជ្ញាធរប្រទេសឥណ្ឌាបានបញ្ជាឲ្យមានការស៊ើបអង្កេត និងផ្តល់សំណងដល់ជនរងគ្រោះចំនួន 25 នាក់ ដែលបានស្លាប់ដោយអគ្គីភ័យឆាបឆេះក្លឹបរាត្រីមួយកន្លែងក្នុងរដ្ឋ ហ្គូ របស់ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ ទី7 ខែធ្នូ។ លោកនាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា ណារិនដ្រា ម៊ូឌី បានប្រកាសចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ជនរងគ្រោះ នឹងផ្តល់សំណងចំនួន 2200 ដុល្លារដល់សាច់ញាត្តិគ្រួសារនីមួយៗ។ គួរបញ្ជាក់ផងដែរថា រដ្ឋ ហ្គូ គឺជារដ្ឋឆ្នេរសមុទ្រតូចមួយរបស់ប្រទេសឥណ្ឌា ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម ជាពិសេសក្នុងចំណោមជនបរទេស ខណៈដែលយោងតាមទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌា មានភ្ញៀវទេសចរប្រមាណ 5.5 លាននាក់ ក្នុងនោះប្រមាណ 271.000 នាក់ ជាជនបរទេស បានទៅកំសាន្តនៅរដ្ឋ ហ្គូ ក្នុងឆមាសទីមួយនៃឆ្នាំ 2025 នេះ។
