ក្រសួងការពារជាតិប្រទេសរុស្ស៊ីបានបញ្ជាក់ថា កងទ័ពរុស្ស៊ី វាយដណ្តើមបាននិងគ្រប់គ្រងពេញលេញលើទីតាំង 2 បន្ថែមទៀតនៅក្នុងតំបន់ ដូញ៉េត និងតំបន់ ហ្សាព័រីហ៊ែរ។ ទន្ទឹមនឹងនេះ កងទ័ពរុស្ស៊ី ក៏បានបើកការវាយប្រហារតំលើបន់ចំនួន 142 ដោយកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងដឹកជញ្ជូនរបស់អ៊ុយក្រែន ព្រមទាំងទីតាំងបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយ ក៏ដូចជាចំណុចដាក់ពង្រាយបណ្តោះអាសន្នសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេស។ ជាមួយគ្នានេះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏បានអះអាងថា កងកម្លាំងរបស់ខ្លួន បានធ្វើការវាយប្រហារលើគោលដៅរបស់កងទ័ពរុស្ស៊ីជាច្រើន ក្នុងនោះ រួមមានទាំងឃ្លាំងអាវុធ ឃ្លាំងយន្តហោះគ្មានមនុស្សបើក កន្លែងស្ទុកប្រេងឥន្ធនៈ ប្រព័ន្ធការពារដែនអាកាស ផេនសឺ អេសវ័ន (Pantsir S1) និងវាយទប់ទល់ការវាយប្រហាររបស់រុស្ស៊ីចំនួន 22 លើកផងដែរ។