ចំនួនអ្នកស្លាប់ដោយសារឥទ្ធិពលនៃព្យុះ ឌីតវ៉ា ដែលបានបង្កជាទឹកជំនន់ និងការបាក់ដីនៅប្រទេសស្រីលង្កា បានកើនឡើងដល់ 334 នាក់ និងប្រមាណ 370 នាក់ទៀត បន្តបាត់ខ្លួន។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយជាតិស្រីលង្កាបានឲ្យដឹងថា ទំនប់ទឹកដ៏ធំមួយនៅក្នុងតំបន់ បានបាក់ ដែលជំរុញឲ្យមនុស្សជិតមួយលាននាក់ រងផលប៉ះពាល់ និងជម្លៀសមនុស្សប្រមាណ 20 ម៉ឺននាក់ទៅកាន់តំបន់សុវត្ថិភាព។ ទន្ទឹមនឹងនេះ អាជ្ញាធរបានដាក់ពង្រាយកងកម្លាំងប៉ូលីស ទាហាន ក្រុមអ្នកជួយសង្រ្គោះប្រមាណ 24.000 នាក់ ក្នុងប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះទូទាំងប្រទេស។