ប្រភពពីបញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិកបានបញ្ជាក់ថា យោធាអាមេរិក បានបើកការវាយប្រហារលើនាវា 3 គ្រឿងនៅក្នុងដែនទឹកអន្តរជាតិ ដោយបានសម្លាប់មនុស្សចំនួន 8 នាក់។ ប្រភពបានអះអាងថា “ការស៊ើបអង្កេតបានបញ្ជាក់ថា នាវាទាំងនោះ កំពុងធ្វើដំណើរតាមបណ្តោយផ្លូវជួញដូរគ្រឿងញៀននៅក្នុងតំបន់សមុទ្រប៉ាស៊ីហ្វិកខាងកើត និងបានចូលរួមក្នុងសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់”។
