មនុស្ស 3 នាក់ត្រូវបានសម្លាប់ដោយការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃពុធ ទី24 ខែធ្នូ នៅក្នុងទីក្រុងមូស្គូ បន្ទាប់ពីមន្ត្រីប៉ូលីស 2 នាក់ចូលទៅជិតបុរសម្នាក់ដែលធ្វើសកម្មភាពគួរឲ្យសង្ស័យ នៅជិតទីតាំងដែលឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់របស់រុស្ស៊ី ត្រូវបានសម្លាប់កាលពី 2 ថ្ងៃមុន ដោយគ្រាប់បែកបំផ្ទុះក្នុងរថយន្ត ដែលរុស្ស៊ីថា ជាទង្វើរបស់ចារកម្មអ៊ុយក្រែននោះ។ គួរបញ្ជាក់ផងដែរថា យោងតាមគណៈកម្មាធិការស៊ើបអង្កេតរដ្ឋរបស់រុស្ស៊ីបានបញ្ជាក់ថា ខណៈដែលមន្ត្រីប៉ូលីស 2 រូប ចូលទៅជិតបុរសម្នាក់ដែលកំពុងធ្វើសកម្មភាពគួរឲ្យសង្ស័យ ពួកគេត្រូវបានសម្លាប់ដោយឧបករណ៍បំផ្ទុះ រួមជាមួយជនសង្ស័យនោះ ស្របពេលដែលគណៈកម្មាធិការស៊ើបអង្កេតរដ្ឋរុស្ស៊ីបានលើកឡើង ខ្លួនសង្ស័យថានេះ ជាទង្វើជាថ្មីម្តងទៀតរបស់អ៊ុយក្រែន។