ភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់ជន់លិចខេត្តភាគខាងត្បូង និងខាងកើតរបស់ប្រទេសអេស្ប៉ាញ និងបានឆក់យកជិវិតមនុស្ស 3 នាក់។ យោតតាមអាជ្ញាធរ ទឹកជំនន់ភ្លាមៗ ដែលបង្កឡើងដោយការកើនឡើងកំពស់ទឹកទន្ល បានបង្កការបំផ្លិចបំផ្លាញយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ពន្ធ័ជាច្រើន ខណៈដែលអាជ្ញាធរបានព្រមានប្រជាជន ឲ្យបន្តស្នាក់នៅក្នុងលំនៅដ្ឋាន។ គួរបញ្ជាក់ផងដែរថា កាលពីខែតុលា ឆ្នាំមុន ទីក្រុង វ៉ាឡេនស្យា របស់ប្រទេសអេស្ប៉ាញ ត្រូវបានជន់លិចយ៉ាងខ្លាំងដោយទឹកជំនន់ ដោយបានឆក់យកជិវិតមនុស្សប្រមាណ 220 នាក់ និងបង្កជាការខូចខាតគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក។
