យន្តហោះឯកជនមួយគ្រឿង បានធ្លាក់នៅក្នុងទីក្រុង ទូលូកា របស់ប្រទេសម៉ិកស៊ិកូ ដោយបានសម្លាប់ជិវិតមនុស្ស 6 នាក់។ យោងតាមអាជ្ញាធរ យន្តហោះនេះ បានហោះចេញពីទីក្រុង អាកាពូលកូ ទៅកាន់ទីក្រុង ទូលូកា ជាមួយនឹងអ្នកដំណើរចំនួន 8 នាក់ និងសមាជិកនាវិក 2 នាក់ ខណៈដែលត្រូវបានធ្លាក់ ដោយមិនមានមូលហេតុច្បាស់លាស់។ គួរបញ្ជាក់ផងដែរថា អគ្គីភ័យបានឆាបឆេះភ្លាមៗ បន្ទាប់ពីធ្លាក់យន្តហោះនេះ ស្របពេលដែលមូលហេតុ កំពុងស្ថិតក្រោមការស៊ើបអង្កេត។