គិតត្រឹមថ្ងៃអាទិត្យ ទី30 ខែវិច្ឆិកា ចំនួនអ្នកស្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាចាប់តាំងពីខែតុលា ឆ្នាំ2023 មក បានកើនឡើងដល់ 70.100 នាក់ហើយ និងប្រមាណ 171.000 នាក់ទៀតរងរបួស។ ក្នុងរយៈពេល 48 ម៉ោងចុងក្រោយនេះ សាកសពមនុស្សពីរនាក់ និងមនុស្សរងរបួស 11 នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលប៉ាឡេស្ទីន បើទោះបីជាបទឈប់បាញ់ចូលជាធរមានក៏ដោយ អីស្រាអែលតែងតែធ្វើការវាយប្រហារជាប្រចាំ ដោយមានមនុស្សចំនួន 354 នាក់ហើយបានស្លាប់ និងជិត 1000 នាក់ទៀតរងរបួសចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនចូលជាធរមានកាលពីខែតុលាមក។
