យោងតាមទីភ្នាក់ងារគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ីបានឲ្យដឹងថា គិតត្រឹមថ្ងៃពុធ ទី3 ខែធ្នូ ចំនួនមនុស្សស្លាប់ដោយគ្រោះទឹកជំនន់ និងការបាក់ដីនៅកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ 753 នាក់ហើយ និងប្រមាណ 605នាក់ទៀត បន្តបាត់ខ្លួន ស្របពេលដែលអាជ្ញាធរក្នុងតំបន់ កំពុងចាប់ផ្តើមស្តារហេដ្ឋារចនាសម្ពន្ធ័ឡើងវិញ និងបញ្ជូនជំនួយទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុត។ គួរបញ្ជាក់ផងដែរថា មនុស្សសរុបប្រមាណ 1000 នាក់ហើយបានស្លាប់ ដោយគ្រោះទឹកជំនន់ និងការបាក់ដី នៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ យោងតាមឥទ្ធិពលនៃព្យុះស៊ីក្លូន ដែលបានបោកបក់លើតំបន់អាស៊ីកាលពីពេលថ្មីៗនេះ។