ដំរីចំនួន 7 ក្បាលបានស្លាប់ និងមួយក្បាលទៀតរងរបួស នៅពេលដែលរថភ្លើងមួយគ្រឿងដែលធ្វើដំណើរទៅកាន់ទីក្រុងដេលី បានបើកបុកជាមួយហ្វូងដំរីនៅភាគឦសាននៃប្រទេសឥណ្ឌាកាលពីចុងសប្តាហ៍មុន។ ក្រុមហ៊ុនផ្លូវដែក ន័រអីស ហ្រ្វុនធា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ហេតុការណ៍នេះកើតឡើងក្នុងរដ្ឋ អាសាម ខណៈដែលអ្នកបើករថភ្លើង បានប្រើហ្វ្រាំងសង្គ្រោះបន្ទាន់ នៅពេលដែលឃើញហ្វូងដំរី ប៉ុន្តែហ្វូងដំរីទាំងនោះ បានសម្រុកមករករថភ្លើង ដែលបណ្តាលឲ្យដំរីចំនួន 7 ក្បាលបានស្លាប់ និងធ្លាក់ទូរថភ្លើងចេញពីផ្លូវដែក ប៉ុន្តែមិនមានមនុស្សស្លាប់ និងរងរបួសនោះទេ។