លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្តឹងសារព័ត៌មាន BBC ពីបទបរិហារកេរ្តិ៍ បន្ទាប់ពីវីដេអូឃ្លីបសុន្ទរកថាមួយរបស់លោក ត្រូវបានកែសម្រួល ដែលហាក់ដូចជាបង្ហាញថា រូបលោកបានដឹកនាំក្រុមអ្នកគាំទ្រ ឲ្យវាយលុកចូលវិមានកាពីតូលសហរដ្ឋអាមេរិកកាលពីពេលកន្លងទៅ។ នៅក្នុងពាក្យបណ្តឹងរបស់លោកប្រធានាធិបតី ត្រាំ ដែលបានប្តឹងទៅកាន់តុលាការសហព័ន្ធទីក្រុងម៉ៃអាមី បានបញ្ជាក់ថា សារព័ត៌មាន BBC មិនត្រឹមតែធ្វើការសុំទោសនោះទេ តែថែមទាំងមិនបង្ហាញពីការសោកស្តាយ ចំពោះទង្វើខុសឆ្គងរបស់ខ្លួន ដោយលោកប្រធានាធិបតី ទាមទារសំណងជាទឹកប្រាក់រហូតដល់ទៅ 10 ពាន់លានដុល្លារអាមេរិក។ ជាការឆ្លើយតប សារព័ត៌មាន BBC បានប្រកាសសុំទោសលោកប្រធានាធិបតី ត្រាំ នឹងទទួលស្គាល់កំហុសពីការកែសម្រួលវីដេអូឃ្លីបសុន្ទរកថាមួយរបស់រូបលោក ខណៈដែលអ្នកនាំពាក្យរបស់សារព័ត៌មាន BBC បានបញ្ជាក់ថា បច្ចុប្បន្នខ្លួន «មិនអាចធ្វើការទាក់ទងមេធាវីរបស់ប្រធានាធិបតី ត្រាំ បានទេ»។
