អាជ្ញាធរ សម្រួលឲ្យអាជីវករនិងកម្មករកម្ពុជាលក់ដូរក្នុងផ្សាររោងក្លឿប្រទេសថៃ ចូលកម្ពុជា វិញ

National • December 11, 2025
អាជ្ញាធរ សម្រួលឲ្យអាជីវករនិងកម្មករកម្ពុជាលក់ដូរក្នុងផ្សាររោងក្លឿប្រទេសថៃ ចូលកម្ពុជា វិញ

បន្ទាយមានជ័យ៖ 

អាជ្ញាធរកម្ពុជា និងថៃ សម្រួលឲ្យអាជីវករនិងកម្មករខ្មែរ ដែលលក់ដូរ និងធ្វើការក្នុងផ្សាររោងក្លឿ ចេញពីប្រទេសថៃ ចូលកម្ពុជាវិញ នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

មន្ត្រីនគរបាលអន្តោប្រវេសន៍ បានប្រាប់ថា៖ក្រោយមានការសម្របសម្រួលរវាងអាជ្ញាធរ កម្ពុជា និងថៃបានបើកអោយអាជីវករ និងកម្មករខ្មែរ ចូលមកតាមច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត តាំងពីល្ងាចរហូតដល់យប់ សរុបជាង៧១០០នាក់ អាជីវករ និងកម្មករ ដែល ចូលសមត្ថកិច្ចត្រូវអោយដកស៊ីមទូរស័ទ្ទថៃចេញភ្លាមៗ និងមានការចាំត្រួតពិនិត្យយ៉ាង ច្បាស់លាស់។

អាជីវករនិងកម្មករបានប្រាប់ថាពួកគាត់ជាអាជីវករនិងកម្មករ នៅផ្សាររោងក្លឿក្នុងស្រុក អរញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ជាប់និងអូរព្រំដែននៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ពេលមានផ្ទុះអាវុធដែលទាហានថៃបើកការបាញ់ប្រហារមកលើកម្ពុជាក្នុងភូមិសាស្ត្រតំបន់ព្រៃចាន់ ជោគជ័យ និងបឹងក្រកួន ពួកគាត់ បានសុំឲ្យអាជ្ញាធរកម្ពុជា ជួយ អន្តរាគមដើម្បីឲ្យពួកគាត់ បានវិលចូលប្រទេសកម្ពុជាវិញ។

អាជីវករ បានបញ្ជាក់ថា៖នៅពេលអាជ្ញាធរថៃ អោយចូលមកកម្ពុជាតាមច្រកខ្លងឡឹក ដែលឈមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចថៃឆែក និងអោយឆ្កែហិតក្លិន គ្រប់គ្នា ទើបបើកអោយចូល មកកម្ពុជាវិញ ហើយ ពួកគាត់ពិតជាសប្បាយចិត្តដែលបានមកស្រុកកំណើត វិញ៕









x Enlarged Image