ភ្នំពេញ៖ 

បុរសជាជនជាតិចិនម្នាក់ បានបើករថយន្តម៉ាក hangover មួយគ្រឿងឆ្លងស្តុបក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ម៉ាក ford rangerបើកឆ្លងស្តុបដូចគ្នា ចំពាក់កណ្ដាលពេញទំហឹង ប៉ើងទៅបោកខ្ទប់និងបង្គោលភ្លើងក្រឡាប់ធ្វើឲ្យមនុស្សពីរនាក់រករបួសបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ជាប់ផ្អើលកាលពីវេលាម៉ោង 4:00 នាទីទៀបភ្លឺឈានចូលថ្ងៃទី01 ខែធ្នូ ឆ្នាំ2025 ត្រង់ចំណុចស្តុបក្តាន់ពីរ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធសនីភ្នំពេញ។

យោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ford ranger មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2B-7799 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនិងមនុស្សប្រុសស្រីបួននាក់ទៀត ធ្វើដំណើរចេញពីផ្លូវតំបន់បឹងកក់ ទិសដៅពីជើងទៅត្បូងឆ្លងស្តុបផ្លូវបំបែកជាបួន។ 

ខណៈពេលបើកឆ្លងដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាក Range rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AJ-8577បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើ ដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិចឆ្លងស្តុបដូចគ្នាក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្ត ford ranger ចំពាក់កណ្ដាលជំហៀងខាងឆ្វេងពេញទំហឹង ប៉ើងក្រឡាប់បោកផ្ទប់និងបង្គោលភ្លើងបណ្តាលឲ្យផ្ងារជើងនិងរងរបួសបុរស២នាក់បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ចំណែកម្ចាស់រថយន្តបង្កត្រូវសមត្ថក៨ច្ចឃាត់បាន។

បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំភាគីសុខកាងដោះស្រាយគ្នានៅពេលក្រោយ៕