ព្រះវិហារ ៖ 

ចាប់តាំងថ្ងៃទី៧ ៨ ៩ ១០ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោយពីមានការផ្ទុះអាវុធនៅ ព្រំដែន កម្ពុជា-ថៃ តាមព្រំដែនក្នុងស្រុកជាំក្សាន្ត ប្រជាពលរដ្ឋនៅតែបន្តជំលៀសខ្លួន ទាំងយប់ទាំងថ្ងៃ ចេញពីតំបន់តាមបន្ទាត់ព្រំដែន មករកទីទួលសុវត្ថិភាពដែលរៀបចំ ស្នាក់នៅ បណ្ដោះអាសន្នដោយរដ្ឋបាលខេត្តព្រះវិហារ។

ប្រជាពលរដ្ឋ និងព្រះសង្ឃ បាននិងភៀសខ្លួនចេញពីវត្តអារាម ផ្ទះសម្បែងតាមតំបន់គ្រោះ ថ្នាក់នៅព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ដ្រស្រុកជាំក្សាន្ដ ដើម្បីគេចពីគ្រាប់ផ្លោងរបស់ថៃ បានផ្លោងជជ្រុំមកប៉ះពាល់ភូមិដ្ឋាន ធ្វើអោយបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះសម្បែងមករក ទីសុវត្ថិភាព ដើម្បីធានាសុវត្តិភាព កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំង កម្ពុជា ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១០ ខែធ្នូ២០២៥នេះ មិនទាន់ស្រាកស្រាននៅឡើយ កងទ័ពថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃ និងបន្តរំលោភឈ្លានពាន ទឹកដីកម្ពុជា តែកងកម្លាំងកម្ពុជាមានភាពក្លាហានប្រើសិទ្ធិការពារខ្លួនដើម្បីការពារ អធិបតេយ្យភាព និងប្រជាជនរបស់ខ្លួន៕