បន្ទាយមានជ័យ៖
សាលារៀនរដ្ឋ និងឯកជនជាង៣០០កន្លែង ត្រូវបានបិតទ្វារ ក្រោយ ទាហានថៃ បើកការបាញ់ប្រហារមកលើកម្ពុជារហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅ ខេត្តបន្ទាយមានជ័យ។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានប្រាប់ថា៖ រហូតដល់ពេលនេះ សាលារៀនរដ្ឋ និងឯកជនចំនួន៣១៩កន្លែង ត្រូវបានបិទទ្វារ ក្រោយ ទាហានថៃបើកការបាញ់ប្រហារមកលើកម្ពុជា និងជនស៊ីវិលក្នុងភូមិសាស្ត្រខេត្ត បន្ទាយមានជ័យ លើតំបន់សមរភូមិក្តៅមានភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិទំនប់ដាច់ និងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងច្រកទ្វារតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោក បានបញ្ជាក់ថា៖សាលារៀនបិទទ្វារទាំងសាលារៀនរដ្ឋ និងឯកជនចំនួន ៣១៩កន្លែង មានសិស្សសរុបចំនួន ៩៦.៣៨៨ (៩ម៉ឺន៦ពាន់៣រយ៨៨) នាក់ និងស្រី៨៤.២៥៦ (៨ម៉ឺន៤ពាន់២រយ៥៦)) នាក់ ក្នុងនោះសាលារដ្ឋ២៣៥ កន្លែង មានសិស្សចំនួន៩៦.៣៨៨ (៩ម៉ឺន៦ពាន់៣រយ៨៨) នាក់ និងស្រី ៤៨.២៩០ (៤ម៉ឺន៨ពាន់២រយ៩០) នាក់។ ចំណែកសាលាឯកជនមាន ៨៤កន្លែង ស្មើសិស្សចំនួន ២៤.៣៨៥(២ម៉ឺន៤ពាន់៣រយ៨៥) នាក់ ស្រី១២.៣២៤ (១ម៉ឺន២ពាន់៣រយ២៤) នាក់។ សាលាដែលបានបិទទ្វារ នៅតាមតំបន់ប្រឈមជាប់ព្រំដែនថៃ មានដូចជា៖ ស្រុកអូរជ្រៅ ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត៕
