ប្រជាពលរដ្ឋមួយចំនួន ធ្វើដំណើរចាកចេញពីក្រុងប៉ោយប៉ែត បន្ទាប់ពីកងទ័ពថៃ បើកការបាញ់ប្រហារមកលើកម្ពុជាតាមបន្ទាត់ព្រំដែន

National • December 09, 2025
 ប្រជាពលរដ្ឋមួយចំនួន ធ្វើដំណើរចាកចេញពីក្រុងប៉ោយប៉ែត បន្ទាប់ពីកងទ័ពថៃ បើកការបាញ់ប្រហារមកលើកម្ពុជាតាមបន្ទាត់ព្រំដែន

បន្ទាយមានជ័យ៖ 

ប្រជាពលរដ្ឋមួយចំនួន បានធ្វើដំណើរចាកចេញពីក្រុងប៉ោយប៉ែត បន្ទាប់ពីកងទ័ពថៃបើកការវាយប្រហារមកលើកម្ពុជា តាមបន្ទាត់ព្រំដែន នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ តាមបណ្តោយផ្លូវជាតិលេខ៥ឆ្ពោះកាន់ស្រុកឬក្រុង ឬទៅបណ្តាខេត្តនានា ដែលនៅឆ្ងាយពីព្រំដែនកម្ពុជា.ថៃ។

ប្រជាពលរដ្ឋដែលរស់នៅក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ បន្ទាប់ពីយោធាថៃបានបើកការ បាញ់ប្រហារមកលើកម្ពុជាតាមបន្ទាត់ព្រំដែន ជាពិសេស នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលនៅមិនឆ្ងាយពីផ្ទះពួកគាត់រស់ នៅឡើយ គឺចំងាយប្រហែលជាង១០គីឡូម៉ែត្រប៉ុណ្ណោះ ពួកគាត់ឮស្នូរសម្លេងផ្ទះអាវុធ ទើបសម្រេចចិត្តចាកចេញពីផ្ទះទៅរកកន្លែងដែលមានសុវត្ថិភាពបណ្តោះអាសន្នសិន ។

ខ្លះថាទៅស្រុកកំណើត ខ្លះទៀត ថាទៅឲ្យ ឆ្ងាយពីព្រំដែនសិន។ ណាមួយខាងភាគីថៃ នៅផ្សាររោងគ្លឿដែលឈមនឹងក្រុងប៉ោយប៉ែត ថៃបានប្រកាសឲ្យប្រជាជនគេចេញពី ព្រំដែនដូចគ្នា។ 

ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែលធ្វើដំណើរចេញពីក្រុងប៉ោយប៉ែត ទៅរក កន្លែងមានសុវត្ថិភាពភាគច្រើន គឺជាប្រជាពលរដ្ឋនៅតាមបណ្តាភូមិដែលជាប់ព្រំដែន កម្ពុជា.ថៃ និងជាភូមិដែលនៅជាប់ព្រំទល់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលយោធាថៃ បាន ធ្វើការបាញ់ប្រហារមកលើកម្ពុជា។

គួរបញ្ជាក់ថា៖ រហូតដល់យប់ថ្ងៃទី០៨ ខែធ្នូឆ្នាំ២០២៥នេះ សភាពការណ៍នៅក្រុង ប៉ោយប៉ែត ពុំទាន់មានផ្ទុះអាវុធនៅឡើយទេ ហើយអាជ្ញាធរក៏មិនទាន់ប្រកាសឲ្យពលរដ្ឋ ជម្លៀសខ្លួនចេញពីក្រុងប៉ោយប៉ែតដែរ តែប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ពីសុវត្ថិភាព ទើបនាំគ្នាជម្លៀសខ្លួនចេញ៕






x Enlarged Image