កាលពីថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ អ្នកនៅក្នុងរង្វង់សិល្បៈ និងមហាជនអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីទទួលបានដំណឹងដ៏រន្ធត់មួយថា លោក ម៉ារ៉ា ប៊ុណ្ណា ដែលត្រូវបានគេដឹងថាជាម្ចាស់បទ «ដីថ្លៃប្រល័យស្នេហ៍» បានទទួលមរណភាពហើយ ដោយសារជំងឺគាំងបេះដូង។

តាមរយៈដំណឹងដ៏ក្រៀមក្រំនេះ មានបងប្អូនសិល្បករ សិល្បការិនី រួមទាំងសាធារណជន បានចូលរួមរំលែកទុក្ខទាំងក្តីអាឡោះអាល័យ ចំពោះគ្រួសារនៃសពប្រកបដោយកតញ្ញូតាធម៌រូបនេះផងដែរ។ 

នេះរាប់ទុកថាជាការបាត់បង់ធនធានដ៏មានសក្កានុពលមួយរូបទៀតហើយ នៅក្នុងវិស័យសិល្បៈខ្មែរ ខណៈពេលដែល លោក អ៊ុន សិទ្ធា តារាសម្តែងឆ្នើមកម្ពុជា ក៏ទើបតែទទួលមរណភាពនៅមុននេះ។

គួរឱ្យដឹងថា សពរបស់តារាចម្រៀង ម៉ារ៉ា ប៊ុណ្ណា តម្កល់ធ្វើបុណ្យ នៅវត្តពោធិចិនតុង ខណ្ឌពោធិសែនជ័យ និងបានធ្វើពិធីរំលាយសពហើយ កាលពីវេលាម៉ោង ៧:០០ព្រឹក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៕