លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា លោកបានបញ្ជាឲ្យបើកការវាយប្រហារក្នុងទ្រង់ទ្រាយធំមួយ ដែលកំណត់គោលដៅលើក្រុមឧទ្ទាមអ៊ីស្លាមនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការវាយប្រហារដែលសង្ស័យថាធ្វើឡើងដោយក្រុមនេះ ដែលបានសម្លាប់យោធាអាមេរិក 3 រូបកាលពី 2 សប្តាហ៍មុន។ នៅក្នុងវីដេអូឃ្លឹបដែលចេញផ្សាយដោយបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានបង្ហាញពីការវាយប្រហារដែលកំណត់គោលដៅលើក្រុមឧទ្ទាមអីស្លាមប្រមាណ 70 កន្លែង នៅទូទាំងតំបន់ភាគកណ្តាលប្រទេសស៊ីរី។ ឆ្លើយតបទៅនឹងការវាយប្រហារនេះ ក្រសួងការបរទេសប្រទេសស៊ីរីបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម។ គួរបញ្ជាក់ផងដែរថា យោធាសហរដ្ឋអាមេរិក 2 រូប និងអ្នកបកប្រែស៊ីវិលម្នាក់ ត្រូវបានសម្លាប់កាលពី 2 សប្តាហ៍មុន នៅក្នុងទីក្រុង ផាមីរ៉ា របស់ប្រទេសស៊ីរី ដោយក្រុមអ្នកវាយប្រហារ បានកំណត់គោលដៅលើក្បួនរថយន្តរបស់យោធាអាមេរិក និងស៊ីរី។