ចាប់តាំងពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ចូលជាធរមាននៅក្នុងតំបន់ហ្គាហ្សាកាលពីខែតុលាមក តំបន់នេះ បានជួបប្រទះនឹងកង្វះខាតការផ្គត់ផ្គង់ប្រេងយ៉ាងធ្ងន់ធ្ងរ។ ដំបូងឡើយ រថយន្តដឹកជញ្ជូនប្រេងសរុបចំនួន 660 គ្រឿង គ្រោងនឹងបញ្ជូនចូលទៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែគិតមកដល់ពេលនេះ មានតែ 104 គ្រឿងប៉ុណ្ណោះ ឬស្មើនឹងប្រមាណ 16 ភាគរយប៉ុណ្ណោះ ត្រូវបានអនុញ្ញាតបញ្ជូនចូលទៅក្នុងតំបន់។ យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបានបញ្ជាក់ថា ប្រេងនៅក្នុងតំបន់ហ្គាហ្សា ត្រូវបានបែងចែកដោយផ្អែកលើចំនួនគ្រួសារដែលបានចុះបញ្ជី ក្នុងនោះមានប្រមាណ 470.000 គ្រួសារដែលបានចុះបញ្ជីរ ហើយបច្ចុប្បន្ននេះ ប្រមាណត្រឹមតែ 252.000 គ្រួសារប៉ុណ្ណោះ ដែលបានទទួលការបែងចែកប្រេងនេះ។
