រដ្ឋបាលរបស់លោកប្រធានាធិបតី ត្រាំ បន្ថែមប្រទេសទៅក្នុងបញ្ជីរឹតបន្តឹងការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក

International • December 18, 2025
រដ្ឋបាលរបស់លោកប្រធានាធិបតី ត្រាំ បន្ថែមប្រទេសទៅក្នុងបញ្ជីរឹតបន្តឹងការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដោយពង្រីកបញ្ជីប្រទេសដែលស្ថិតនៅក្រោមការរឹតបន្តឹង ការមកកាន់សហរដ្ឋអាមេរិកទាំងស្រុង ឬដោយផ្នែក លើប្រទេសប្រមាណ 40 ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2026 ខាងមុខនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ ការសម្រេចបន្ថែមឈ្មោះប្រទេសនេះ គឺធ្វើឡើង ដើម្បីរឹតបន្តឹងការមកកាន់សហរដ្ឋអាមេរិក ដើម្បីការពារប្រទេសជាតិពីការគំរាមកំហែងសន្តិសុខជាតិ និងសុវត្ថិភាពសាធារណៈ។ គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនា សេតវិមានសហរដ្ឋអាមេរិក បានប្រកាសរឹតត្បិត និងកំណត់ ការមកកាន់សហរដ្ឋអាមេរិក ពីពលរដ្ឋមកពី 12 ប្រទេសក្នុងនោះរួមមាន ប្រទេសអាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ ហ្គីណេអេក្វាទ័រ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន ហើយរដ្ឋបាលអាមេរិក ក៏បានប្រកាសបន្ថែមចំណាត់ការនេះលើប្រទេសចំនួន 7 ទៀត ដែលបង្កហានិភ័យខ្ពស់ដល់សហរដ្ឋអាមេរិក ក្នុងនោះរួមមានប្រទេសប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តួកមេនីស្ថាន និងវេណេស៊ូអេឡា ខណៈដែលសេចក្តីប្រកាសដែលទើបចុះហត្ថលេខាថ្មីនេះ បានបន្ថែមការរឹតបន្តឹងពេញលេញ លើប្រទេសចំនួន 5 ទៀត គឺប្រទេសប៊ូគីណាហ្វាសូ ម៉ាលី នីហ្សេ ស៊ូដង់ខាងត្បូង និងស៊ីរី។ 






x Enlarged Image