កិច្ចពិភាក្សាដែលមានគោលបំណងបញ្ចប់សង្រ្គាមនៅប្រទេសអ៊ុយក្រែន រវាងមន្ត្រីសហរដ្ឋអាមេរិក អឺរ៉ុប និងអ៊ុយក្រែនក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ទទួលបានផ្លែផ្កា និងការវិវឌ្ឈន៍ទៅមុខ នេះបើយោងតាមការបញ្ជាក់របស់បេសកជនពិសេសរបស់សហរដ្ឋអាមេរិក គឺលោក ស្ទីវ វីដអូហ្វ។ លោក វីដអូហ្វ បានបន្តថា ភាគីអ៊ុយក្រែននៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការសម្រេចបាននូវសន្តិភាពដ៏យុត្តិធម៌ និងប្រកបដោយចីរភាព ខណៈដែលអាទិភាពរួមរបស់យើង គឺបញ្ឈប់ការសម្លាប់ ធានាសន្តិសុខ និងបង្កើតលក្ខខណ្ឌសម្រាប់ការស្តារឡើងវិញ បូករួមទាំងស្ថិរភាព និងវិបុលភាពរយៈពេលវែងសម្រាប់អ៊ុយក្រែន"។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានដាក់សម្ពាធលើប្រទេសអ៊ុយក្រែន និងរុស្ស៊ី ឲ្យឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយ ដើម្បីបិទបញ្ចប់សង្រ្គាមរយៈពេលជិត 4 ឆ្នាំនេះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែរុស្ស៊ីនៅតែបន្តទាមទារគ្រប់គ្រងទឹកដីអ៊ុយក្រែនដែលខ្លួនវាយដណ្តើមបាន ហើយអ៊ុយក្រែន នៅតែប្រឆាំងជំទាស់ចំពោះការទាមទារនេះ។
