ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចជាតិកាលពីថ្ងៃអង្គារ ទី9 ខែធ្នូ លោក ប្រធានាធិបតីប្រទេសវេណេស៊ូអេឡា នីកូឡាស ម៉ាឌូរូ បានថ្លែងអំណរគុណដល់ក្រុមបាតុករនៅក្នុងទីក្រុង អូស្លូ របស់ប្រទេសន័រវេស ដែលបានប្រមូលផ្តុំគ្នាដង្ហែក្បួនដើម្បីគាំទ្រសន្តិភាព និងប្រឆាំងនឹងសង្គ្រាមប្រេងរបស់ប្រទេសវេណេស៊ូអេឡា។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី ម៉ាឌូរូ ក៏បានបញ្ជាក់ថា ក្រុមបាតុករនៅក្នុងទីក្រុងប្រមាណ 65 របស់សហរដ្ឋអាមេរិក ក៏បានប្រមូលផ្តុំគ្នាប្រឆាំងនឹងអន្តរាគមន៍យោធា ដែលអាចកើតមានរបស់អាមេរិកនៅក្នុងប្រទេសវេណេស៊ូអេឡា ខណៈដែលយោងតាមការស្ទាបស្ទង់មតិបានបង្ហាញថា ពលរដ្ឋអាមេរិកដល់ទៅ 70% ប្រឆាំងនឹងសកម្មភាពនេះ។