បាត់ដំបង៖ 

សាកសពស្ត្រីម្នាក់ដែលគេស្គាល់ថាជាមនុស្សវិកលចរិតត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងស្រះទឹកទាំងខ្លួនអាក្រាតកាយ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៨និង៣០ នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចស្រះទឹកក្នងបរិវេណវត្តអាស្រម ស្នាពីមុខ ស្ថិតក្នុងភូមិស្នាពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ។

សាកសពជនរងគ្រោះមាន ឈ្មោះ ជួ រ៉ាត  ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិស្នាពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជនរងគ្រោះជាមនុស្សវិកលចរិត ហើយតែងតែដើរអាក្រាតកាយវង្វេងតាមផ្លូវផងដែរ។

បច្ចុប្បន្ន សាកសពខាងលើត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារយកទៅបូជានៅវត្តស្នោ ក្នុងឃុំព្រែកខ្ពប ស្រុកឯកភ្នំ៕