នៅក្នុងសេចក្តីថ្លែងការណ៍ដោយវិមានក្រឹមឡាំង បានបញ្ជាក់ថា លោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ត្រូវបានជូនដំណឹងថា កងទ័ពរុស្ស៊ី បានវាយដណ្តើមគ្រប់គ្រងទីក្រុង ក្រាសន័រមីស ឬ ផកក្រូវ នៅក្នុងតំបន់ ដូញ៉េត និងទីក្រុង វុលឆាន់ នៅក្នុងតំបន់ ខាឃូវ របស់ប្រទេសអ៊ុយក្រែន។ គួរបញ្ជាក់ផងដែរថា ការប្រយុទ្ធគ្នានៅតែបន្តធ្វើឡើង បើទោះបីជាបច្ចុប្បន្ន មន្ត្រីអាមេរិក និងអ៊ុយក្រែន កំពុងធ្វើការចរចាលើផែនការសន្តិភាពទាំង 28 ចំណុចរបស់លោកប្រធានាធិបតី ត្រាំ ដើម្បីកែសម្រួលចំណុចមួយចំនួន ដើម្បីបិទបញ្ចប់សង្រ្គាមដែលអូសបន្លាយមកអស់រយៈពេលជាង 3 ឆ្នាំនេះក៏ដោយ។