អ្នកនាមពាក្យវិមានក្រឹមឡាំង លោក យូរី អ៊ូសាឃូវ បានថ្លែងបញ្ជាក់ថា រុស្ស៊ី និងអាមេរិក មិនទាន់ឈានដល់ការសម្របសម្រួលជុំវិញកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសអ៊ុយក្រែននៅឡើយទេ ហើយក៏មិនទាន់ខិតជិតទៅរកសន្តិភាពដែរ។ លោក អ៊ូសាឃូវ  បានសង្កត់ធ្ងន់ថា ការពិភាក្សា មានលក្ខណៈស្ថាបនា ប៉ុន្តែភាគីទាំងពីរ បានបរាជ័យក្នុងការឈានដល់ការសម្របសម្រួលលើបញ្ហាដ៏លំបាកបំផុតមួយ គឺជម្លោះទឹកដី។ គួរបញ្ជាក់ផងដែរថា ការប្រកាសបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីជំនួបរវាងលោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្លាឌីមៀរ ពូទីន និងលោក ស្ទីវ វីតអូហ្វ បេសកជនពិសេសរបស់សហរដ្ឋអាមេរិក និងលោក ចារេដ ឃុសនឺ ដែលជាកូនប្រសាររបស់លោកប្រធានាធិបតី ត្រាំ នៅវិមានក្រឹមឡាំង។