ក្រុមកីឡាករបាល់បោះ ឌឹសលីជែន និងក្រុមកីឡាការិនី យុវនារីតាខ្មៅ លើកពាន នៃការប្រកួតកីឡា សម្រាប់ ទំាងអស់គ្នា ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥

Sports • December 15, 2025
 ក្រុមកីឡាករបាល់បោះ ឌឹសលីជែន និងក្រុមកីឡាការិនី យុវនារីតាខ្មៅ លើកពាន នៃការប្រកួតកីឡា សម្រាប់ ទំាងអស់គ្នា ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥

ក្រុមកីឡាករបាល់បោះ ឌឹសលីជែន និងក្រុមកីឡាការិនី  បាល់បោះយុវនារីតាខ្មៅ បានគ្រងតំណែងជើងឯក ក្នុងការប្រកួតកីឡាសម្រាប់ទំាងអស់គ្នា ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥ នៅទីលាលបាល់បោះក្នុងវិទ្យាល័យហ៊ុនសែន តាខ្មៅដែលជាសកម្មភាពមួយ ដើម្បីបំផុសប្រជាពលរដ្ឋលេងកីឡា ការប្រកួតរៀបចំដោយ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

ក្នុងឱកាសពិធីបិទ និងប្រគល់ជយលាភី ដល់ក្រុមក្រុមកីឡាករបាល់បោះ និងក្រុមកីឡាការិនីបាល់បោះនេះ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោកលោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល លោកនាយក វិទ្យាល័យហ៊ុនសែន តាខ្មៅ និងលោក លោកស្រីអនុប្រធាន ការិយាល័យអប់រំកាយ និងកីឡា  ក្រុមកីឡាករបាល់បោះឌឹសលីជែនគ្រងតំណែងជើងឯក ក្រុមបាល់បោះ កាហ្វេ ១៥០០ គ្រងតំណែងជើងឯករង ក្រុមបាល់បោះ តាខ្មៅ អ៊ីនហ្វរណូ ជាប់ចំណាត់លេខ ៣ និងក្រុមកីឡាការិនីបាល់បោះយុវនារីតាខ្មៅ គ្រងតំណែងជើងឯក ក្រុមបាល់បោះ វិទ្យាល័យហ៊ុនសែន តាខ្មៅគ្រងតំណែងជើងឯករង និងក្រុមបាល់បោះ ហេបភីច័ន្ទដារ៉ា ជាប់ចំណាត់លេខ ៣ ។ លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បានមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សផ្តោតទៅលើការសិក្សារបស់សិស្ស ផ្តោតលើការអនុវត្តផែនការសកម្មភាពស្តង់ដា សាលារៀនគំរូ ស្តីពីការអប់រំកាយ និងកីឡានៅក្នុងម៉ោងសិក្សា និងកីឡា ក្រៅម៉ោងសិក្សា ការបំផុស សកម្មភាព ហាត់ប្រាណ និងលេងកីឡារបស់ប្រជាជនរួម ទាំងអភិវឌ្ឍន៍មូលធនមនុស្ស មានគុណភាពខ្ពស់ និងសុខភាពល្អគឺជាទ្រព្យសកម្មដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ចឆ្ពោះទៅរកការអភិវឌ្ឍ ប្រទេសជាតិ ៕ 






x Enlarged Image