ភ្នំពេញ ៖ 

សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ដើរព្យុហយាត្រា ដើម្បីសន្ដិភាព នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ស្អែកនេះ នាបរិវេណផ្សាររាត្រីមាត់ទន្លេ រហូតដល់សួនច្បារវិមានឯករាជ្យ។

ដើរព្យុហយាត្រាដើម្បីសន្ដិភាព ក៏នឹងបង្ហាញពីការចង់បានសន្ដិភាពរបស់ប្រជាពលរដ្ឋ កម្ពុជាគ្រប់រូប ទៅកាន់ពិភពលោកឲ្យបានដឹង គ្រាដែលកម្ពុជាបាននិងកំពុងតែពើបប្រទះ ជាមួយការឈ្លានពានពីយោធាថៃលើបញ្ហាព្រំដែន រហូតប៉ះទង្កិចដោយអាវុធជាលើក ទីពីរ។

ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចង់បានសន្តិភាព មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតទាំងសងខាង ព្រោះនេះជាអ្វីដែលកម្ពុជាធ្លាប់បានឆ្លងកាត់ រួចហើយ៕