ទាហានសៀម ផ្លោងគ្រាប់ ឆាបឆេះផ្ទះល្វែង និងតូបជុំវិញផ្សារបឹងត្រកួន ខូចខាតអស់ ជាច្រើនល្វែង

National • December 19, 2025
ទាហានសៀម ផ្លោងគ្រាប់ ឆាបឆេះផ្ទះល្វែង និងតូបជុំវិញផ្សារបឹងត្រកួន ខូចខាតអស់ ជាច្រើនល្វែង

បន្ទាយមានជ័យ៖ 

ទាហានសៀមផ្លោងគ្រាប់ ឆាបឆេះផ្ទះល្វែង និងតូបជុំវិញផ្សារបឹងត្រកួន ខូចខាតអស់ជាច្រើនល្វែង នៅព្រឹកថ្ងៃទី18 ខែធ្នូ ឆ្នាំ2025 នៅក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោក ណៃ ពៅ មេឃុំគោករមៀត បានប្រាប់ថា៖ក្រោយទាហានថៃ បើកការបាញ់ប្រហារមកលើកម្ពុជានិងបាញ់គ្រាប់ផ្លោង បណ្តាលឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋ និងតូបជុំវិញផ្សារ បឹងត្រកួន បណ្តាលឲ្យរងការខូចខាត អស់ជាច្រើនល្វែងនិងប្រជាពលរដ្ឋជាជនស៊ីវិល បានស្លាប់ និងរបួសធ្ងន់ និងខូចខាតទ្រព្យសម្បត្តិជាច្រើន។

លោក បានបញ្ជាក់ថា៖កាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបាញ់គ្រាប់ផ្លោង ចូល លំនៅដ្ឋានប្រជាពលរដ្ឋខាងជើងឈាងខាងកើតផ្សារបឹងត្រកួន និង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៥ ទាហានថៃ បានបាញ់គ្រាប់ផ្លោងចូលខាងត្បូងផ្លូវ និងផ្សារបឹងត្រកួន បណ្តាលឲ្យឆាបឆេះផ្ទះល្វែងនិងតូបជាច្រើន និងខូចខាតសម្ភារៈនិងទំនិញ។

លោក ណៃ ពៅ បានបញ្ជាក់ថាទាហានថៃបើកការបាញ់ប្រហារដោយគ្រាប់ផ្លោងនិងដ្រូនទំលាក់គ្រាប់ដែលរងការខូចខាតធ្ងន់ធ្ងរនៅក្នុងភូមិសាស្ត្រភូមិបន្ទាយមានរិទ្ធ ភូមិទំពាំងសំរោង ភូមិផ្លូវបំបែក ភូមិសាមគ្គី ក្នុងឃុំគោករមៀត ស្រុកថ្មពួក៕






x Enlarged Image