ភ្នំពេញ៖ 

បុរសម្នាក់ បើករថយន្ត មួយគ្រឿង ម៉ាក HONDA CRV ក្នុងល្បឿនលឿនមិន ប្រយ័ត្នជ្រុលទៅបុករបាំងថ្មបាក់មួយកង់ចំណែករថយន្តខូចខាតមួយកំណាត់មុខសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍ នេះបានកើតឡើងកាលពីវេលា ម៉ោង ១២:៣០នាទី យប់ រំលង អាធ្រាត្រ ឈាន ចូល ថ្ងៃ ១៨ ខែ ធ្នូ ឆ្នាំ ២០២៥ ស្ថិត នៅ តាមបណ្តោយ ផ្លូវ ជាតិ លេខ ៥ ក្នុង សង្កាត់ ស្វាយ ប៉ាក ខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ ។ 

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្ក ម៉ាកCRVមួយគ្រឿងពាក់ ផ្លាសលេខ ភ្នំពេញ 2H-1908 បើកបរដោយបុរសម្នាក់តាម បណ្តោយផ្លូវជាតិលេខ៥ក្នុងល្បឿនលឿនមិប្រយ័ត្ន ។

ខណៈបើកមកដល់ចំណុចកើតហេតុបានរ៉េ ចង្កូត ទៅ បុក របាំង ថ្ម ពុះចែក ទ្រូង ផ្លូវ បណ្តាល អោយ រង ការ ខូច ខាត យ៉ាង ដំណំ ហើយភ្លាមនោះអ្នកបើកបរបានគេច ពីកន្លែងកើតហេតុបាត់ដស្រមោល។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌឫស្សីកែវ បានចុះមកដល់ទីតាំងខាងលើ និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាល ចរា ចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងយក រថយន្តខាងលើទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ 

Uploading: 6220854 of 6220854 bytes uploaded.