បំផ្ទុះគ្រាប់បែកក្នុងរថយន្ត សម្លាប់មេទ័ពរុស្ស៊ីម្នាក់ ក្នុងទីក្រុងមូស្គូ

International • December 23, 2025
បំផ្ទុះគ្រាប់បែកក្នុងរថយន្ត សម្លាប់មេទ័ពរុស្ស៊ីម្នាក់ ក្នុងទីក្រុងមូស្គូ

គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ីបានបញ្ជាក់ថា ឧត្តមសេនីយ៍រុស្ស៊ីម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទ ទី22 ខែធ្នូ។ យោងតាមគណៈកម្មាធិការ លោកឧត្តមសេនីយ៍ ហ្វានីល សាវ៉ារូហ្វ ប្រធាននាយកដ្ឋានបណ្តុះបណ្តាលប្រតិបត្តិការកងទ័ពរបស់អគ្គសេនាធិការរុស្ស៊ី ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្ត ហើយយោងតាមការស៊ើបអង្កេតបឋមបានបញ្ជាក់ថា គ្រាប់បែកនេះ ត្រូវបានបង្កប់ ដោយភ្នាក់ងារសេវាកម្មពិសេសរបស់អ៊ុយក្រែន។





x Enlarged Image