មេដឹកនាំប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យការបាញ់សាកល្បងគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយពីដីទៅអាកាសកាលពីនៅថ្ងៃពុធ ទី24 ខែធ្នូ នៅទីតាំងបាញ់បង្ហោះមួយកន្លែងក្បែរឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។  ការបាញ់សាកល្បងនេះ មានគោលបំណងវាយតម្លៃបច្ចេកវិទ្យាយុទ្ធសាស្ត្ររបស់ខ្លួន ស្របពេលដែលប្រទេសនេះ បន្តអភិវឌ្ឍគ្រាប់មីស៊ីលរយៈកម្ពស់ខ្ពស់ប្រភេទថ្មី ដែលមានសមត្ថភាព បំផ្លាញគោលដៅនៅលើអាកាសពីចម្ងាយដល់ទៅ 200 គីឡូម៉ែត្រ។