ជំនួយបរទេសជាបន្តបន្ទាប់ ត្រូបបានបញ្ជូនទៅកាន់ភូមិដាច់ស្រយាលមួយកន្លែងនៅក្នុងប្រទេសស្រីលង្កា ដែលរងគ្រោះដោយការរអិលបាក់ដី ដែលបង្កឡើងដោយឥទ្ធិពលព្យុះ ឌីតវ៉ា។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយជាតិស្រីលង្កាបានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទ ទី08 ខែធ្នូ នេះ ចំនួនអ្នកស្លាប់ដោយទឹកជំនន់ និងការរអិលបាក់ដី បានកើនឡើងដល់ 627 នាក់ និង 190 នាក់ទៀត នៅតែបន្តបាត់ខ្លួន។
