កាលពីថ្ងៃចន្ទ ទី29 ខែធ្នូ មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យការធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ ខណៈដែលលោកប្រធានាធិបតី គីម បានសម្តែងការពេញចិត្តយ៉ាងខ្លាំង នៅពេលដែលគ្រាប់មីស៊ីលនេះ វាយប្រហារចំគោលដៅដែលបានកំណត់។ នេះ ជាការបាញ់សាកល្បងចុងក្រោយបង្អស់ ដើម្បីបញ្ជាក់ពីវឌ្ឍនភាពយោធារបស់ប្រទេសនេះ ទន្ទឹមពេលនៃការប្រកាសផែនការអភិវឌ្ឍន៍យោធាសម្រាប់រយៈពេល 5 ឆ្នាំខាងមុខ។