កំពង់ចាម៖ 

សមត្ថកិច្ចណ្ឌរដ្ឋបាលជលលកំពង់ចាម នៅថ្ងៃទី២៩ ខែធ្នូ  ឆ្នាំ២០២៥ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ៣ករណី នៅក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ។ 

បើតាមមន្ត្រីជលផល បានឲ្យដឹងថា ក្នុងប្រតិបត្តិការសំឡេង ខាងខណ្ឌរដ្ឋបាលជលល កំពង់ចាម បានសហការជាមួយ អាជ្ញាធរស្រុកកំពង់សៀម កងរាជអាវុធហត្ថស្រុក កំពង់សៀម អធិការដ្ឋានគរបាលស្រុកកំពង់សៀម អាជ្ញាធរឃុំកៀនជ្រៃ ប៉ុស្តិ៍នគរបាល រដ្ឋបាលកៀនជ្រៃ និងសហគមន៍នេសាទដំរីឆ្លង ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការបង្ក្រាប បទល្មើសជលបានចំនួន ០៣ករណី ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ រួមមាន៖ករណីទី០១-ឧបករណ៍លូស្បៃមុងចំនួន ១៥មាត់-របាំងស្បៃមុងប្រវែង  ៤៥០ម៉ែត្រ -បង្គោលចម្រឹងចំនួន ២២៥ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ៧៥គីឡូក្រាម នៅចំណុចវាលកន្ទិល ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ករណីទី០២ -ឧបករណ៍ស្បៃមុងចំនួន ១៨មាត់-របាំងស្បៃមុងប្រវែង ៥៤០ម៉ែត្រ -បង្គោលចម្រឹងចំនួន ២៧០ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ៩០គីឡូក្រាម នៅចំណុចចុង ព្រែកកៀនជ្រៃ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ករណីទី០៣ -ឧបករណ៍ស្បៃមុងចំនួន ០៥មាត់-របាំងស្បៃមុងប្រវែង ១៥០ម៉ែត្រ- បង្គោលចម្រឹងចំនួន ៧៥ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ២៥គីឡូក្រាមនៅចំណុច ចុងកែងតាអ៊ួក ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

មន្ត្រីដដែលបានឲ្យដឹងទៀតថា សមត្ថកិច្ចជំនាញ នឹងបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើស ក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់៕