កំពង់ស្ពឺ៖ 

ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងផ្ទាល់ដោយមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន។ នៅវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានចេញល្បាតដល់ចំនុចខាងក្រោយ មន្ទីរពេទ្យខេត្តកំពង់ស្ពឺស្ថិតនៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ បានបង្រ្កាបករណីគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។

ជនសង្ស័យដែលឃាត់ខ្លួនបាន មានឈ្មោះ÷ទី១~ឈ្មោះ ហន ចិន្ដា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរធ្វើការរោងចក្រ ទីលំនៅបច្ចុប្បន្ន ភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និទី២~ឈ្មោះ ម៉ៃ វីណា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ 

ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យទាំង០២នាក់ កម្លាំងធ្វើការដកហូតវត្ថុតាងរួមមាន÷~ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសាធាតុញៀន ចំនួន២០កញ្ចប់ (ធំចំនួន០១កញ្ចប់ តូច១៩កញ្ចប់)

~ទូរស័ព្ទ ចំនួន០២គ្រឿង

~ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ 

 បច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយនិងវត្ថុតាង ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់បន្តតាមផ្លូវច្បាប់៕