បាត់ដំបង៖ 

ក្មេងស្រីសិស្សសាលាម្នាក់បានរងរបួសធ្ងន់ ក្រោយជិះម៉ូតូឡើងវ៉ាជែងមិន ប្រយ័ត្នជ្រុលទៅបុករថយន្តដែលកំពុងបត់ឆ្វេងនៅវេលាម៉ោង ១៣និង១៥នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ១ ចំណុចរង្វង់មូលវិមានឯករាជ្យ ស្ថិតក្នុង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បាន កើតឡើងរវាងរថយន្តម៉ាក Highlander ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AQ-7650 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង ។

លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេង ភ្លាមនោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1AU-4053 បើកបរដោយក្មេងស្រីសិស្សសាលាម្នាក់ ទិសដៅស្របគ្នាបានជ្រុលមកបុកពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់តែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះ ព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងធ្វើកំណត់ហេតុ យក ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕